បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​កឹ​សុ​កបុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កឹ​សុ​កបុប្ផិ​យត្ថេ​រាប​ទាន។


ឧបឌ្ឍ​ទុស្ស​ទាយ​កត្ថេ​រាប​ទាន ទី៥


 [៨៥] ក្នុង​កាលនោះ សាវ័ក​នាម​សុជាតៈ របស់​ព្រះមានព្រះភាគ ព្រះ​នាម​បទុមុ​ត្ត​រៈ លោក​កំពុង​ស្វែងរក​សំពត់​បង្សុកូល​លើ​គំនរសំរាម​ក្បែរ​ច្រក។ ខ្ញុំ​ជា​អ្នកស៊ីឈ្នួល​នៃ​បុគ្គល​ដទៃ ក្នុង​នគរ​ហង្ស​វតី បាន​ប្រគេន​សំពត់​ពាក់កណ្តាល ហើយ​ថ្វាយបង្គំ​ដោ​យសិរ្សៈ។ ដោយ​អំពើ​ដែល​ខ្ញុំ​បាន​ធ្វើល្អ​នោះ​ផង ដោយចេតនា​ដែល​ខ្ញុំ​បាន​តំ​កល់​ទុក​ហើយ​នោះ​ផង ខ្ញុំ​លះ​រាងកាយ​ជា​របស់​មនុស្ស​ទៅ ក៏បាន​ទៅ​កើត​ឯឋាន​តាវត្តិង្ស។
ថយ | ទំព័រទី ២០៥ | បន្ទាប់