នេះ​រាងកាយ​ខាងក្រោយ​បំផុត​របស់ខ្ញុំ ភព​ជាទីបំផុត​របស់ខ្ញុំ កំពុង​ប្រព្រឹត្តទៅ ចំណែកខាង​បាយ និង​ទឹក រមែង​បង្អុរ​ចុះ​មក​ដើម្បី​ខ្ញុំ ក្នុង​ទី​នេះ​សព្វៗពេល។ ខ្ញុំ​អន្ទោល​ទៅ​ក្នុង​ភព កំណត់​ដឹង​នូវ​អាសវៈ​ទាំងអស់ ជា​អ្នក​មិន​មាន​អាសវៈ ដោយ​ការ​ឲ្យ​នូវ​សាច់​មាន​រស​ឆ្ងាញ់​នោះ​ឯង។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ឲ្យ​ទាន​ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ឲ្យ​នូវ​សាច់​មាន​រស​ឆ្ងាញ់​នោះ​ឯង។ កិលេស​ទាំងឡាយ ខ្ញុំ​បាន​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​បាន​គាល់​រំលើង​ចោល​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ដូចជា​ដំរី​ដ៏​ប្រសើរ​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ ជា​ដំណើរ​ល្អ​ហ៎្ន វិជ្ជា ៣ ខ្ញុំ​បាន​ដល់​ដោយលំដាប់​ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ២១ | បន្ទាប់