បុ​ឡិន​ថូ​បិ​យត្ថេ​រាប​ទាន ទី៨


 [៨៨] ក្នុង​ទី​ជិត​នៃ​ព្រៃ​ហេមពាន្ត មាន​ភ្នំ​មួយ​ឈ្មោះ​យម​កៈ អាស្រម​ខ្ញុំ​បាន​ធ្វើ​ហើយ បណ្ណសាលា ក៏​ខ្ញុំ​បាន​សាង​ល្អ​ហើយ ក្បែរ​ជើងភ្នំ​នោះ។ ខ្ញុំ​ជា​ជដិល ឈ្មោះ​នារ​ទៈ ជា​អ្នកមាន​ព្យាយាម​ខ្ពង់ខ្ពស់ សិស្ស ១៤.០០០ តែង​បម្រើ​ខ្ញុំ​សព្វ​វេលា។ ខ្ញុំ​ជា​អ្នកចូលចិត្ត​សេចក្តី​ស្ងប់ស្ងាត់ មានចិត្ត​ស្ងប់​រម្ងាប់ ក្នុង​កាលនោះ ខ្ញុំ​គិត​យ៉ាងនេះ​ថា មហាជន​តែង​បូជា​អា​ត្មា​អញៗ មិនបាន​បូជា​អ្នកណាមួយ។ ជន​អ្នកឲ្យឱវាទ​ដល់​អាត្មាអញ​មិន​មាន ជន​អ្នក​ស្តីថា​ណា​ម្នាក់ ក៏​មិន​មាន អាត្មាអញ​មិន​មាន​អាចារ្យ និង​ឧបជ្ឈាយ៍ អាត្មាអញ​សម្រេចការ​នៅក្នុង​ព្រៃ។ អាត្មាអញ​ចូល​ទៅ​បម្រើ​បុគ្គល​ណា​ដែល​មានចិត្ត​ធ្ងន់ បុគ្គល​នោះ ជា​អាចារ្យ​របស់​អាត្មាអញ​មិន​មាន ការ​នៅក្នុង​ព្រៃ ឈ្មោះថា​ឥតប្រយោជន៍។ អាត្មាអញ​គប្បី​ស្វែងរក​គ្រូ​ដែល​គួរ​បូជា និង​គ្រូ​ដែល​គួរ​សរសើរ អាត្មាអញ នឹង​នៅជា​មួយ​បុគ្គល​គួរ​ជាទី​ពឹង​អាស្រ័យ​បាន​នោះ ទើប​បុគ្គល​ណាមួយ នឹង​មិន​តិះដៀល​អាត្មាអញ​ឡើយ។
ថយ | ទំព័រទី ២១១ | បន្ទាប់