ខ្ញុំ​កំពុងតែ​ជ្រើសរើស​ផ្កា ក៏បាន​ឃើញ​ផ្កា​កណិការ មាន​ក្លិនក្រអូប​ដូច​ក្លិន​ទិព្យ ហើយ​បាន​នាំ​យក​ផ្កា ៣ ទង​ទៅ​បូជា​ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ។ ដោយ​អានុភាព​នៃ​ព្រះពុទ្ធ ផ្កា​ទាំង ៣ ទង​របស់ខ្ញុំ ក្នុង​កាលនោះ មាន​ទង​ឡើងលើ មាន​ត្របក​ចុះក្រោម ធ្វើជា​ម្លប់​បាំង​ថ្វាយព្រះ​សាស្តា។ ដោយ​អំពើ​ដែល​ធ្វើល្អ​នោះ​ផង ដោយ​កា​រតំ​កល់​ចេតនា​នោះ​ផង ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ បាន​ទៅ​កើត​ក្នុង​ឋាន​តា​វតិ្តង្ស។ វិមាន​ដែល​កុសល​សាង​សំរាប់​ខ្ញុំ ក្នុង​ទីនោះ មាន​កំពស់ ៦០យោជន៍ ទទឹង ៣០ យោជន៍ ពួក​ទេវតា​តែង​ស្គាល់​ថា កណិការ​វិមាន។ ប្រាសាទ​មាន​កំពង់​មួយ​ពាន់​សន្ទុះ​ប្រួញ មាន​ជាន់ ៧ បរិបូណ៌​ដោយ​ទង ជា​វិការៈ​នៃ​កែវមណី​មាន​ពណ៌ខៀវ ផ្ទះ​មាន​កំពូល​មួយ​សែន មាន​ប្រាកដ​ក្នុង​វិមាន​របស់ខ្ញុំ។ បល្ល័ង្ក​ជា​វិការៈ​នៃ​មាស​ក៏​មាន ជា​វិការៈ​នៃ​កែវមណី​ក៏​មាន ជា​វិការៈ​នៃ​កែវ​ទទឹម​ក៏​មាន ជា​វិការៈ​នៃ​កែវផលិក​ក៏​មាន គួរ​តាមប្រាថ្នា គួរ​តាមបំណង។
ថយ | ទំព័រទី ២២៣ | បន្ទាប់