ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ ជា​ដំណើរ​ល្អ​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់​តាមលំដាប់​ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​នា​គបល្ល​វក​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ នា​គបល្ល​វក​ត្ថេ​រាប​ទាន។


ឯក​ទី​បិ​យត្ថេ​រាប​ទាន ទី៦


 [៦] កាល​ព្រះ​សុគត​ព្រះនាម​សិទ្ធត្ថៈ ជា​លោកនាយក ទ្រង់​បរិនិព្វាន​ហើយ ពួក​មនុស្ស និង​ទេវតា​ទាំងអស់ នាំគ្នា​បូជា​ព្រះពុទ្ធ​ដ៏​ឧត្តម​ជាង​សត្វ​ជើង​ពីរ។ ក៏​កាលដែល​ព្រះ​សិទ្ធត្ថៈ ជា​លោកនាយក ដែលគេ​លើកដាក់​លើ​ជើងថ្ករ​ហើយ ពួក​មនុស្ស ព្រមទាំង​ទេវតា នាំគ្នា​បូជា​ជើងថ្ករ​នៃ​ព្រះ​សាស្តា តាម​សមគួរ​ដល់​កំឡាំង​នៃ​សទ្ធា​របស់​ខ្លួន។
ថយ | ទំព័រទី ២៣ | បន្ទាប់