កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ចារ​ផលិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ចារ​ផលិ​យត្ថេ​រាប​ទាន។


មា​តុ​លុង្គផល​ទាយ​កត្ថេ​រាប​ទាន ទី៦


 [៩៦] ខ្ញុំ​បានឃើញ​នូវ​ព្រះ​លោកនាយក ទ្រង់​រុងរឿង​ដូច​ផ្កា​កណិការ ឬដូច​ព្រះចន្ទ្រ​ពេញបូណ៌មី ឬក៏​ដូច​ឈើ​ប្រចាំ​ទ្វីប​ដ៏​រុងរឿង។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​យក​ផ្លែក្រូច​ត្លុង​ទៅ​ថ្វាយព្រះ​សាស្តា ជា​ទក្ខិណេយ្យ​បុគ្គល ទ្រង់​មាន​ព្យាយាម ដោយដៃ​របស់​ខ្លួន។
ថយ | ទំព័រទី ២៣៤ | បន្ទាប់