បានឮ​ថា ព្រះ​អជ្ជេល​ផល​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អជ្ជេល​ផល​ទាយ​កត្ថេ​រាប​ទាន។


អមោរ​ផលិ​យត្ថេ​រាប​ទាន ទី៨


 [៩៨] ខ្ញុំ​បានឃើញ​នូវ​ព្រះសម្ពុទ្ធ ទ្រង់​មាន​វណ្ណៈ​ដូច​មាស គួរ​ទទួល​នូវ​គ្រឿងបូជា ដែល​ទ្រង់​កំពុងតែ​ស្តេច​ទៅតាម​ច្រក ហើយ​ប្រគេន​ផ្លែ​អមោរ​ព្រឹក្ស។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែឈើ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ផល​ទាន។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ២៣៧ | បន្ទាប់