កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​វេច្ច​កទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ វេច្ច​កទាយ​កត្ថេ​រាប​ទាន។


សរណ​គម​និ​យត្ថេ​រាប​ទាន ទី៣


 [១១៣] ក្នុង​កាលនោះ ភិក្ខុ និង​ខ្ញុំ​ជា​អ្នក​ប្រកប​ការ​ចិញ្ចឹមជីវិត បាន​ឡើងជិះ​សំពៅ​ទៅជាមួយ​គ្នា កាលដែល​សំពៅ​ធ្លាយ​ហើយ ភិក្ខុ​បាន​ឲ្យ​សរណគមន៍​ដល់​ខ្ញុំ។
ថយ | ទំព័រទី ២៦២ | បន្ទាប់