ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អព្ភ​ញ្ជន​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អព្ភ​ញ្ជន​ទាយ​កត្ថេ​រាប​ទាន។


សុប​ដទាយ​កត្ថេ​រាប​ទាន ទី៥


 [១១៥] ព្រះ​លោកនាយក ព្រះនាម​វិបស្សី ចេញ​អំពី​រោង​សម្រាក​ក្នុង​វេលា​ថ្ងៃ ខ្ញុំ​បាន​ថ្វាយ​សំពត់​មានសាច់​ស្តើង ហើយ​បាន​រីករាយ​ក្នុង​ឋានសួគ៌ អស់​មួយ​កប្ប។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​សំពត់​ដ៏​ល្អ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សំពត់។
ថយ | ទំព័រទី ២៦៥ | បន្ទាប់