អា​មណ្ឌ​ផល​ទាយ​កត្ថេ​រាប​ទាន ទី៩


 [១១៩] ព្រះ​ជិនស្រី ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង ជា​លោកនាយក ទ្រង់​ចេញ​ចាក​សមាធិ ហើយ​ចង្រ្កម។ កាលនោះ ខ្ញុំ​រែក​នូវ​អម្រែក​ដែល​ពេញដោយ​ផ្លែឈើ បានឃើញ​ព្រះសម្ពុទ្ធ ជាម​ហា​មុនី ទ្រង់​បា្រស​ចាក​រាគៈ កំពុង​ចង្រ្កម។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ ធ្វើ​នូវ​អញ្ជលី​លើ​សិស​រ្សៈ ថ្វាយបង្គំ​ព្រះសម្ពុទ្ធ ហើយ​ថ្វាយ​ផ្លែ​ល្ហុង។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែឈើ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ផ្លែ​ល្ហុង។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូច​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ២៧៤ | បន្ទាប់