បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​លកុ​ណ្ត​កភទ្ទិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ លកុ​ណ្ត​កភទ្ទិ​យត្ថេ​រាប​ទាន។


កង្ខា​រេ​វត​ត្ថេ​រាប​ទាន ទី២


 [១៣២] ព្រះ​ជិនស្រី ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​មាន​បញ្ញាចក្ខុ​ក្នុង​ធម៌​ទាំងពួង ព្រះអង្គ​ជានា​យក ទ្រង់​កើតឡើង​ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ។ ព្រះសម្ពុទ្ធ​ទ្រង់​មាន​ចង្កាដ​ូ​ចចង្កា​សីហៈ មាន​ព្រះសូរសៀង​ដូច​សំឡេង​ព្រហ្ម មាន​សូរសព្ទ​ដូច​ហង្ស និង​ស្គរ មាន​ពុទ្ធដំណើរ​ដូច​ដំរី​ដែល​ក្លៀវក្លា មាន​រស្មី​ដូច​ព្រះចន្ទ្រ និង​ព្រះអាទិត្យ​ជាដើម។
ថយ | ទំព័រទី ៣៦១ | បន្ទាប់