ចិត្ត​របស់ខ្ញុំ​ឥតមាន​កករ​ល្អក់​ឡើយ ជា​ចិ​ត្ត​សស្អា​តសព្វៗ កាល ខ្ញុំ​មិនដែល​ស្គាល់​នូវ​សរ គឺ​សេចក្តី​សោក ដែល​ជា​ហេ​តុញុំា​ងចិត្ត​របស់ខ្ញុំ​ឲ្យ​ក្តៅក្រហាយ​ឡើយ។ រោគ​ឃ្លង់ រោគ​បូស រោគ​ស្រែង រោគឆ្កួត​ជ្រូក ឃ្លង់ដែក ដំ​នួច​ពិស រមាស់ ខ្ញុំ​ពុំ​ដែល​មាន​ឡើយ នេះ​ជា​ផល​នៃ​ការបោសសំអាត។ សេចក្តី​សោក និង​សេចក្តី​ក្តួល​ក្តៅ​ក្នុង​ហឫទ័យ ខ្ញុំ​មិនដែល​មាន​ទេ ចិត្ត​របស់ខ្ញុំ​ជា​ចិត្តត្រង់ មិន​ភាន់ភាំង នេះ​ជា​ផល​នៃ​ការបោសសំអាត។ ខ្ញុំ​ដល់​នូវ​សមាធិ​ម្តង​ទៀត ចិត្ត​នៃ​ខ្ញុំ​ជា​ធម្មជាត​បរិសុទ្ធ ខ្ញុំ​ប្រាថ្នា​សមា​ធិ​ណាៗ សមា​ធិ​នោះៗ រមែង​សម្រេច​ដល់​ខ្ញុំ។ ខ្ញុំ​មិនដែល​ត្រេកត្រអាល​ចំពោះ​របស់​ដែល​គួរ​ត្រេកត្រអាល ម្យ៉ាងទៀត ខ្ញុំ​មិនដែល​ប្រទូស្ត​ចំពោះ​របស់​ដែល​គួរ​ប្រទូស្ត មិនបាន​វង្វេង​ចំពោះ​របស់​ដែល​គួរ​វង្វេង នេះ​ជា​ផល​នៃ​ការបោសសំអាត។
ថយ | ទំព័រទី ៣៩ | បន្ទាប់