បពិត្រ​ព្រះអង្គ​មាន​បញ្ញា​ដូចជា​ផែនដី មាន​ចក្ខុ​ជុំវិញ ខ្ញុំ​ថ្វាយបង្គំ​ព្រះ​បាទា​របស់​ព្រះអង្គ ជាគម្រប់ ៣ ដង នឹង​នេះ​ហើយ គឺ​កាល​ព្រះអង្គ​កើត ផែនដី​ញាប់ញ័រ (ខ្ញុំ​ថ្វាយបង្គំ​ម្តង) កាល​ម្លប់​ព្រីង មិន​លះបង់​ព្រះអង្គ (ខ្ញុំ​ថ្វាយបង្គំ​ម្តង ឥឡូវនេះ ខ្ញុំ​ថ្វាយបង្គំ​ម្តង​ទៀត)។
 កាលនោះ ខ្ញុំ​ឃើញ​នូវ​អានុភាព​របស់​ព្រះពុទ្ធ​នោះ ក៏​មានចិត្ត​រន្ធត់ បាន​ចូល​បួស ជា​អ្នក​បូជា​មាតា នៅក្នុង​សំណាក់​របស់​ព្រះអង្គ​នោះ។ កាលនោះ ចន្ទ​នទេវបុត្ត ចូល​ទៅ​រក​ខ្ញុំ សួរ​នូវ​ន័យ​ដ៏​សង្ខេប និង​ពិស្តារ​នៃ​ភទ្ទេ​ករ​ត្ត​សូត្រ។ ខ្ញុំ​ត្រូវ​ចន្ទ​នទេវបុត្ត​នោះ​ដាស់តឿន​ហើយ ក៏​ចូល​ទៅ​គាល់​ព្រះ​នរ​នាយក ស្តាប់​នូវ​ភទ្ទេ​ករ​ត្ត​សូត្រ មានចិត្ត​តក់ស្លុត ក៏​ពេញចិត្ត​នឹង​នៅក្នុង​ព្រៃ។ កាលនោះ ខ្ញុំ​លា​មាតា ជា​បុគ្គល​ម្នាក់ឯង​នៅក្នុង​ព្រៃ មាតា​ខ្ញុំ​ឃាត់​ថា អ្នកជា​បុគ្គល​ធ្លាប់​ចម្រើន​ដោយ​សេចក្តី​សុខ កាលនោះ ខ្ញុំ​បាន​និយាយ​នឹង​មាតាបិតា​ទាំងនោះ។
ថយ | ទំព័រទី ៤០០ | បន្ទាប់