នឹង​បាន​សោយ​ប្រទេស​រាជ្យ​ដ៏​ធំ​ទូលាយ រាប់​ជាតិ​មិន​អស់ កាលបើ​អន្ទោល​ទៅ​ក្នុង​សង្សារ នឹងជា​អ្នក​បាន​សេ​ចកី្ត​សុខ​ស្រួល ក្នុង​ទី​ទាំងពួង។ ព្រះសម្ពុទ្ធ​ជា​អ្នកប្រាជ្ញ ព្រះ​នាម​បទុមុ​ត្ត​រៈ លុះ​ត្រាស់​ភាសិត​នេះ​ហើយ ក៏​ហោះ​ឡើង​ទៅ​ឯនភាល័យ ដូចជា​រាជហង្ស កាល​ហើរ​ឰដ៏​អាកាស។
 ខ្ញុំ​តែង​បាន​នូវ​វត្ថុ​ទាំងអស់​នោះ គឺ​យាន​ដំរី យាន​សេះ ព្រមទាំង​រថ និង​រថ​ទ្រង់គ្រឿង នេះ​ជា​ផល​នៃ​អាសនៈ​មួយ។ កាលណា​ខ្ញុំ​ចូល​ទៅ​ក្នុង​ព្រៃ ប្រាថ្នា​រក​អាសនៈ ស្រាប់តែ​បល្ល័ង្ក​ផុស​លេចឡើង ព្រោះ​បានដឹង​នូវ​សេចក្តី​ត្រិះរិះ​របស់ខ្ញុំ (ក្នុង​កាលនោះ)។ កាលណាបើ​ខ្ញុំ​ទៅ​នៅ​កណ្តាល​ទឹក ប្រាថ្នា​រក​អាសនៈ ស្រាប់តែ​បល្ល័ង្ក​ផុស​លេចឡើង ព្រោះ​បានដឹង​សេចក្តី​ត្រិះរិះ​របស់ខ្ញុំ​កាលនោះ។ ខ្ញុំ​ចូល​ទៅកាន់​កំ​ណើ​តណាៗ ទោះជា​ទេវតា ឬជា​មនុស្ស បល្ល័ង្ក​មួយ​សែន តែង​ចោមរោម​ខ្ញុំ​សព្វៗកាល។ ខ្ញុំ​តែង​អន្ទោល​ទៅមក​ក្នុង​ភព​ពីរ គឺ​ទេវតា និង​មនុស្ស ម្យ៉ាងទៀត តែង​កើត​ក្នុង​ត្រកូល​ពីរ គឺ​ក្សត្រ និង​ព្រាហ្មណ៍។
ថយ | ទំព័រទី ៤៧ | បន្ទាប់