ខ្ញុំ​បាន​ដល់​ព្រះ​អរហត្ត តាំងពី​អាយុ ៧ ឆ្នាំ ព្រះ​សម្ពុទ្ធ​បាន​ញុំាង​ខ្ញុំ​ឲ្យបាន​ឧបសម្បទា នេះ​ជា​ផល​នៃ​ការ​ស្តាប់​ព្រះធម៌។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ស្តាប់ធម៌ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ស្តាប់ធម៌។ កិលេស​ទាំងឡាយ ខ្ញុំ​បាន​ដុត​ចោល​ហើយ ភព​ទាំងអស់ ខ្ញុំ​បាន​គាស់រំលើង​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ដូចជា​ដំរី​កាត់​នូវ​ទន្លីង។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ ជា​ដំណើរ​ល្អ​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឯកធម្មស្សវនិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯកធម្មស្សវនិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៥៧ | បន្ទាប់