ឯកសង្ខិ​យត្ថេ​រាប​ទាន ទី២


 [២២] មាន​ពិធី​ឆ្លង​ដើមពោធិ​ព្រឹក្ស​របស់​ព្រះមានព្រះភាគ ព្រះនាម​វិបស្សី មហាជន មក​ជួបជុំ​គា្ន​បូជា​ដើមពោធិ​ព្រឹក្ស​ដ៏​ឧត្តម។ ដើមពោធិ​ព្រឹក្ស​ប្រាកដ​ដូច្នេះ របស់​ព្រះ​សាស្តា​អង្គ​ណា ដែល​ជន​ទាំងឡាយ​គួរ​បូជា ព្រះ​សាស្តា​អង្គ​នោះ ជា​ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ ទ្រង់​មាន​ប្រាជ្ញា ព្រះអង្គ​ប្រាសចាក​សេចក្តី​សោក​ដ៏​ធំ។ លំដាប់នោះ ខ្ញុំ​កាន់​ស័ង្ខ​ចូល​ទៅ​បម្រើ​ពោធិព្រឹក្ស ខ្ញុំ​ផ្លុំស័ង្ខ ហើយ​ថ្វាយបង្គំ​ពោធិព្រឹក្ស​ដ៏​ឧត្តម​តែ​រាល់ៗថ្ងៃ។ កុសលកម្ម​ដែល​ខ្ញុំ​ធ្វើ​ហើយ​ក្នុង​ទី​ជិត ខ្ញុំ​ក៏បាន​ទៅ​កើត​ក្នុង​ទេវលោក សាកសព ខ្ញុំ​ទម្លាក់​ចោល​ហើយ ខ្ញុំ​តែង​ត្រេកអរ​ក្នុង​ទេវលោក។ ខ្ញុំ​តែង​ត្រេកត្រអាល ស្រស់ស្រាយ​រីករាយ​នឹង​តូរ្យតន្ត្រី ៦ ម៉ឺន តូរ្យតន្ត្រី​នោះ តែង​បម្រើ​ខ្ញុំ​សព្វៗកាល នេះ​ជា​ផល​នៃ​ពុទ្ធបូជា។
ថយ | ទំព័រទី ៧៤ | បន្ទាប់