ហរី​តកិ​ទាយ​កត្ថេ​រាប​ទាន ទី៨


 [២៨] ខ្ញុំ​កំពុងតែ​នាំ​យក​នូវ​ផ្លែ​សម៉ ផ្លែ​កន្ទួតព្រៃ ផ្លែស្វាយ ផ្លែ​ព្រីង ផ្លែ​សម៉ពិភេទក៍ ផ្លែ​ពទ្រា ផ្លែ​ក្រខុប និង​ផ្លែ​ព្នៅ ដោយខ្លួនឯង។ ខ្ញុំ​បានឃើញ​ព្រះសម្ពុទ្ធ ជា​អ្នកប្រាជ្ញ ព្រះអង្គ​គង់នៅ​ក្នុង​ញកភ្នំ ទ្រង់​មាន​ឈាន ត្រេកអរ​ក្នុង​ឈាន ជាម​ហា​មុនី​ដ៏​មាំមួន ដែល​កំពុង​ត្រូវ​អាពាធ​បៀតបៀន។ ខ្ញុំ​យក​ផ្លែ​សម៉​ទៅ​ថ្វាយព្រះ​សយម្ភូ ភេសជ្ជៈ​គ្រាន់តែ​ខ្ញុំ​ធ្វើរួចហើយ ព្យាធិ​ក៏​រម្ងាប់​ក្នុងខណៈនោះ​ភ្លាម។ ព្រះសម្ពុទ្ធ ទ្រង់​លះបង់​សេចក្តី​ក្រវល់ក្រវាយ បាន​ធ្វើ​អនុមោទនា ព្រោះ​ភេសជ្ជទាន​នេះ​ផង ព្រោះ​ការ​រម្ងាប់​នូវ​ព្យាធិ​នេះ​ផង​ថា អ្នក​កើតជា​ទេវតា​ក្តី ជា​មនុស្ស​ក្តី ឬកើត​ក្នុង​ជាតិ​ដទៃ​ក្តី សូមឲ្យ​ជា​អ្នក​ដល់​នូវ​សេចក្តី​សុខ ក្នុង​ទី​ទាំងពួង មួយទៀត សូមកុំ​ឲ្យ​ព្យាធិ​កើតមាន​ដល់​អ្នក​ឡើយ។
ថយ | ទំព័រទី ៨៤ | បន្ទាប់