បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ហរី​តកិ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ ។

ចប់ ហរី​តកិ​ទាយ​កត្ថេ​រាប​ទាន។


អម្ព​បិ​ណ្ឌិ​យត្ថេ​រាប​ទាន ទី៩


 [២៩] កាលនោះ ខ្ញុំ​កើតជា​សេ្តច​ដំរី មាន​ភ្លុក ង ទន្ទាំ មាន​កំឡាំង​ច្រើន កំពុង​ត្រាច់​ទៅ​ក្នុង​ព្រៃធំ ក៏បាន​ឃើញ​ព្រះ​បរមលោក​នាយក។ ខ្ញុំ​បាន​យក​ផ្លែស្វាយ​មួយ​ចង្កោម ថ្វាយព្រះ​សាស្តា ឯព្រះ​សិទ្ធត្ថៈ ទ្រង់​មាន​ព្យាយាម​ធំ ជា​លោកនាយក ទ្រង់​បាន​ទទួល។ កាលនោះ ខ្ញុំ​កំពុងតែ​សំឡឹង​មើល ព្រះ​ជិនស្រី​ទ្រង់​សោយ​ហើយ ខ្ញុំ​ក៏​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ចំពោះ​ព្រះអង្គ ហើយ​បាន​ទៅ​កើត​ក្នុង​ឋាន​តុសិត។ ខ្ញុំ​ច្យុត​ចាក​ឋាន​តុសិត​នោះ​មក បាន​ជា​សេ្តច​ចក្រពត្តិ សោយ​នូវ​សម្បត្តិ​ទាំងឡាយ ដោយ​ឧបាយ​នុ៎ះឯង។
ថយ | ទំព័រទី ៨៦ | បន្ទាប់