ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ ជា​ដំណើរ​ល្អ​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​វិភេទ​កពី​ជិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ វិភេទ​កពី​ជិ​យត្ថេ​រាប​ទាន។


កោ​លទាយ​កត្ថេ​រាប​ទាន ទី២


 [៣២] កាលនោះ ខ្ញុំ​ស្លៀក​ស្បែក​ខ្លា ទ្រទ្រង់​សំពត់​សម្បកឈើ បាន​រែក​ផ្លែ​ពទ្រា​មួយ​អម្រែក ទៅ​ឯអាស្រម​របស់ខ្ញុំ។ ក្នុង​កាលនោះ ព្រះសម្ពុទ្ធ ព្រះនាម​សិខី ព្រះអង្គ​មិន​មាន​បុគ្គល​ជាគម្រប់​ពីរ រុង​រឿង​សព្វៗកាល ទ្រង់​សេ្តច​ចូល​ទៅ​ក្នុង​អាស្រម​របស់ខ្ញុំ តែមួយ​ព្រះអង្គ​ឯង។
ថយ | ទំព័រទី ៩១ | បន្ទាប់