បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិ​បតិ្តហើយ។
 បានឮ​ថា ព្រះ​វេលុ​វផលិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់​វេលុ​វផលិ​យត្ថេ​រាប​ទាន។


ភល្លា​តកទាយ​កត្ថេ​រាប​ទាន ទី៤


 [៣៤] ព្រះសម្ពុទ្ធ មាន​វណ្ណៈ​ដូច​មាស មាន​លក្ខណៈ ៣២ ដ៏​ប្រសើរ ទ្រង់​សេ្តច​ទៅកាន់​ជាយព្រៃ​ធំ ព្រះអង្គ​ដូចជា​សាល​រាជព្រឹក្ស មាន​ផ្ការីក​ហើយ។ ខ្ញុំ​ក្រាលកម្រាល​ស្មៅ រួចហើយ​អារាធនា​ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ​ថា សូម​ព្រះសម្ពុទ្ធ​អនុគ្រោះ​ខ្ញុំ​ព្រះអង្គ ខ្ញុំ​ព្រះអង្គ​ប្រាថ្នា​នឹង​ថ្វាយ​ចង្ហាន់។
ថយ | ទំព័រទី ៩៤ | បន្ទាប់