បានឮ​ថា ព្រះ​ធម្ម​ទិ​ន្នា​ភិក្ខុនី​មាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ធម្ម​ទិ​ន្នា​ថេ​រិយា​បទាន។


សកុ​លា​ថេ​រិយា​បទាន ទី៤


 [២៤] ព្រះ​ជិនស្រី​ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង ព្រះអង្គ​ជានា​យក ទ្រង់​កើតឡើង​ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ។ ព្រះអង្គ​ប្រសើរ​ជាង​អ្នកប្រាជ្ញ​ទាំងឡាយ ជា​បុរស​អាជានេយ្យ ប្រតិបត្តិ​ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្ដីសុខ ដើម្បី​សេចក្ដីចម្រើន ដល់​សព្វ​សត្វ ក្នុង​មនុស្សលោក ព្រមទាំង​ទេវលោក។ ព្រះ​ជិនស្រី ទ្រង់​ដល់​នូវ​យស​ដ៏​ប្រសើរ មាន​សិរី ពេញ​ពោរ​ដោយ​កេរ្តិ៍ឈ្មោះ និង​សេចក្ដីសរសើរ ដែល​លោក​ទាំងពួង​បូជា​ហើយ ប្រាកដ​ក្នុង​ទិស​ទាំងពួង។ ព្រះអង្គ​មាន​សេចក្ដីសង្ស័យ​ឆ្លង​ហើយ មាន​សេចក្ដី​ងឿងឆ្ងល់​កន្លង​បង់​ហើយ មាន​សេចក្ដី​ត្រិះរិះ​ក្នុង​ព្រះទ័យ​បរិបូណ៌​ហើយ ទ្រង់​ដល់​នូវ​សម្ពោធិញ្ញាណ​ដ៏​ឧត្ដម។
ថយ | ទំព័រទី ១៤១ | បន្ទាប់