កាលនោះ ខ្ញុំ​បាន​បួស​ក្នុង​សាសនា​របស់​ព្រះពុទ្ធអង្គ​នោះ បាន​សង្រួម​ក្នុង​បាតិមោក្ខ​ផង ក្នុង​ឥន្រ្ទិយ​ទាំង ៥ ផង។ ខ្ញុំ​ជា​អ្នកដឹង​ប្រមាណ​ក្នុង​អាសនៈ​ដ៏​ទាប​ផង ប្រកប​ក្នុង​ការ​ភ្ញាក់រឭក​ផង មាន​សេចក្ដីព្យាយាម​ប្រកប​ហើយ​ផង កាលនោះ ខ្ញុំ​មានចិត្ត​ប្រទូស្ត បាន​ជេរ​ភិក្ខុនី ដែល​ប្រាសចាក​អាសវៈ អស់​វារៈ​ម្ដង​ថា នែ​ស្រ្ដី​ផ្កាមាស ខ្ញុំ​ក៏​ទៅ​ឆេះ​ក្នុង​នរក ព្រោះ​បាបកម្ម​នោះ​ឯង។ ដោយ​កម្ម​ដ៏​សេស​នោះ ដល់​មក​ក្នុង​បច្ឆិមជាតិ ខ្ញុំ​កើត​ក្នុង​ត្រកូល​នៃ​ស្រ្ដី​ផ្កាមាស ជា​អ្នក​អាស្រ័យ​ចិញ្ចឹមជីវិត​ដោយ​បុគ្គល​ដទៃទៀត​ជាច្រើន។ ខ្ញុំ​បាន​កើត​ក្នុង​ត្រកូល​សេដ្ឋី នៅក្នុង​ដែន​កាសី ដោយ​ផល​ដែល​បាន​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌ ជា​អ្នក​បរិបូណ៌​ដោយ​រូប បីដូច​ជា​ស្រី​អប្សរ ក្នុង​ទេវលោក។ ជន​ទាំងឡាយ បានឃើញ​ខ្ញុំ​ដែល​គួរ​រមិលមើល ក្នុង​គិរិ​ព្វ​ជបុរី​ដ៏​ឧត្ដម ក៏​ញ៉ាំង​ខ្ញុំ​ឲ្យ​នៅក្នុង​ពួក​នៃ​ស្រ្ដី​ផ្កាមាស ព្រោះ​ផល​នៃ​ការ​ជេរ​របស់ខ្ញុំ​នោះ។
ថយ | ទំព័រទី ២៣៤ | បន្ទាប់