ខ្ញុំ​នោះ​បាន​ស្ដាប់​នូវ​ព្រះ​សទ្ធម្ម ដែល​ព្រះពុទ្ធ​ដ៏​ប្រសើរ ទ្រង់​សម្ដែង​ហើយ ក៏​បរិបូណ៌​ដោយ​បុព្វវាសនា ហើយ​បាន​ចូល​ទៅកាន់​ផ្នួស។ ខ្ញុំ​ទៅកាន់​សំណាក់​ព្រះ​ជិនស្រី ដើម្បី​ប្រយោជន៍​ដល់​ឧបសម្បទា​នោះ បានឃើញ​ពួក​អ្នកលេង​ឈរ​នៅ​ក្បែរផ្លូវ ក៏បាន​ឧបសម្បទា​អំពី​ទូត។ កម្ម​ទាំងពួង​របស់ខ្ញុំ​អស់ហើយ បុណ្យ និង​បាប​អស់ហើយ សំសារ​វដ្ដ​ទាំងពួង ខ្ញុំ​បាន​ឆ្លងផុត ទាំង​ភាពជា​ស្រ្ដី​ផ្កាមាស ខ្ញុំ​ធ្វើឲ្យ​អស់ហើយ។ បពិត្រ​ព្រះ​មហាមុនី ខ្ញុំ​ជា​អ្នកស្ទាត់ជំនាញ​ក្នុង​ឫទ្ធិ​ទាំងឡាយ​ផង ស្ទាត់ជំនាញ​ក្នុង​សោត​ធាតុ​ដ៏​ជា​ទិព្វ​ផង ជា​អ្នកស្ទាត់ជំនាញ​ក្នុង​ចេ​តោ​បរិ​យញ្ញា​ណផង។ ខ្ញុំ​ដឹង​ច្បាស់​បុព្វេ​និវាស ទាំង​ទិព្វចក្ខុ ខ្ញុំ​បាន​ជម្រះ​ឲ្យ​ស្អាត​ល្អ​ហើយ អាសវៈ​ទាំងពួង​របស់ខ្ញុំ​អស់ហើយ ឥឡូវនេះ ភព​ថ្មីទៀត មិន​មាន​ឡើយ។
ថយ | ទំព័រទី ២៣៥ | បន្ទាប់