ពួក​ព្រហ្ម​ជាន់​អាភស្សរៈ​ផង ជាន់​សុភ​កិ​ណ្ហៈ​ផង ជាន់​វេ​ហប្ផ​លៈ​ផង ជាន់​អក​និ​ដ្ឋៈ​ផង ស្លៀក​សំ​ពត់​សសុទ្ធ ឈរ​ផ្គង​អញ្ជលី។
(ពួក​ព្រហ្ម​ទាំងនោះ) បញ្ចេញ​នូវ​ផ្កា​មន្ទារ​វៈ​មាន​ពណ៌ ៥ ដ៏​លាយ​ដោយ​លំអិត​ខ្លឹមចន្ទន៍​ផង បង្វិល​គ្រវី​សំពត់​ទាំងឡាយ​ផង ឰដ៏​អាកាស​ក្នុង​កាលនោះ (ហើយ​ពោល​ថា) អើហ្ន៎ ព្រះ​ជិនស្រី ទ្រង់​អនុគ្រោះ​ដោយ​ប្រយោជន៍​ដល់​សត្វលោក។

 ព្រះអង្គ​ជា​សាស្តាចារ្យ​ផង ជា​ទង់​ផង ជា​ទង់ជ័យ​ផង ជា​ប្រាសាទ​ផង ជាទី​ពឹង​ប្រព្រឹត្តទៅ​ខាងមុខ​ផង ជា​ប្រទីប​របស់​ពួក​សត្វ​ផង ទ្រង់​ឧត្តម​ជាង​សត្វ​ជើង ២ ផង។ ពួក​ទេវតា​ក្នុង​មួយ​ម៉ឺន​លោកធាតុ ដែល​មាន​ឫទ្ធិ​ច្រើន មានចិត្ត​ត្រេកអរ ស្រស់ស្រាយ រីករាយ មក​ចោមរោម ហើយ​ថ្វាយបង្គំ។
ថយ | ទំព័រទី ១០ | បន្ទាប់