សត្វ​នេះ នឹង​ចេញ​ចាក​ក្រុង​ជាទី​ត្រេកអរ ឈ្មោះ​កបិលពស្តុ ហើយ​តម្កល់​សេចក្តី​ព្យាយាម នឹង​ធ្វើ​នូវ​ទុក្ករកិរិយា។ សត្វ​នេះ នឹង​អង្គុយ​ទៀប​គល់​នៃ​អជ​បាល​ព្រឹក្ស ទទួល​បាយាស​ក្នុង​ទីនោះ ហើយ​ចូល​ទៅកាន់​ស្ទឹង​នេរ​ញ្ជ​រា។ ព្រះ​ជិនស្រី​អង្គ​នោះ នឹង​សោយ​នូវ​បាយាស ទៀប​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា ហើយ​ស្តេច​ចូល​ទៅ​ទៀប​គល់​ពោធិព្រឹក្ស តាមផ្លូវ​ដ៏​ប្រសើរ ដែលគេ​ជម្រះ​ហើយ។ លំដាប់នោះ ព្រះពុទ្ធ​មានយស​ធំ ទ្រង់​ធ្វើ​នូវ​ការ​ប្រទក្សិណ​ពោធិ​មណ្ឌល​ដ៏​ប្រសើរ ហើយនឹង​ត្រាស់​ដឹង​ទៀប​គល់​នៃ​អស្សត្ថ​ព្រឹក្ស។ ព្រះមាតា​បង្កើត​នៃ​ព្រះពុទ្ធអង្គ​នេះ ព្រះនាម​មាយា ព្រះបិតា ព្រះនាម​សុទ្ធោទនៈ ព្រះសម្ពុទ្ធ​អង្គ​នេះ នឹង​មាន​ព្រះនាម​គោតម។ ព្រះ​កោ​លិ​តៈ ១ ព្រះ​ឧបតិស្សៈ ១ នឹង​បាន​ជា​អគ្គសាវ័ក សុទ្ធតែ​មិន​មាន​អាសវៈ ប្រាសចាក​រាគៈ មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​តាំង​មាំ ភិក្ខុ​ជា​ឧបដ្ឋាក ឈ្មោះ​អានន្ទ នឹង​បម្រើ​នូវ​ព្រះ​ជិនស្រី​អង្គ​នេះ។
ថយ | ទំព័រទី ១០៧ | បន្ទាប់