ព្រះ​ជិនស្រី ទ្រង់​បានឃើញ​នូវ​និមិត្ត ៤ យ៉ាង ហើយ​ស្តេច​ចេញ​មហាភិនិស្ក្រម ដោយ​យាន​គឺ​រថ ទ្រង់​តម្កល់​នូវ​ព្យាយាម​អស់ ៨ ខែ​គត់។ ព្រះសម្ពុទ្ធ​ព្រះ​នាម​បទុមៈ ជា​លោកនាយក ជាម​ហា​វីរៈ ត្រូវ​ព្រហ្ម​អារាធនា​ហើយ ទើប​ទ្រង់​ញ៉ាំង​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ ក្នុង​ឧទ្យាន​ដ៏​ប្រសើរ​ឈ្មោះ​ធន​ញ្ជៈ។ ភិក្ខុ​ឈ្មោះ​សា​លៈ ១ ឈ្មោះ​ឧប​សា​លៈ ១ ជា​អគ្គសាវ័ក ភិក្ខុ​ឈ្មោះ​វរុណៈ ជា​ឧបដ្ឋាក​របស់​ព្រះពុទ្ធ​ព្រះ​នាម​បទុមៈ ទ្រង់​ស្វែងរក​នូវ​គុណ​ធំ។ ព្រះនាង​រា​ធា ១ ព្រះនាង​សុរា​ធា ១ ជា​អគ្គសាវិកា ឈើ​សម្រាប់​ត្រាស់​ដឹង​នៃ​ព្រះមានព្រះភាគ​អង្គ​នោះ ហៅថា​មហា​សោ​ណៈ (ដើម​ម្រំ) ឧបា​សក​ឈ្មោះ​សភិយៈ ១ ឈ្មោះ​អស​មៈ ១ ជា​អគ្គ​ឧបដ្ឋាក ឧបាសិកា​ឈ្មោះ​រុ​ចិ ១ ឈ្មោះ​នន្ទិ​មា​រា ១ ជា​អគ្គ​ឧបដ្ឋាយិកា។ ព្រះសម្ពុទ្ធ​ព្រះ​នាម​បទុមៈ ជាម​ហា​មុនី ទ្រង់​មាន​កំពស់ ៥៨ ហត្ថ កម្រង​រស្មី​នៃ​ព្រះ​មហាមុនី​អង្គ​នោះ តែង​ផ្សាយ​ចេញ​សព្វ​ទិស ទាំង​ឥតមាន​អ្វី​ស្មើ។
ថយ | ទំព័រទី ១១០ | បន្ទាប់