ព្រះ​ជិនស្រី​អង្គ​នោះ នឹង​សោយ​នូវ​បាយាស ទៀប​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា ហើយ​ស្តេច​ចូល​មក​ទៀប​គល់​ពោធិព្រឹក្ស តាមផ្លូវ​ដ៏​ប្រសើរ ដែលគេ​តាក់តែង​ហើយ។ លំដាប់នោះ ព្រះពុទ្ធ​ទ្រង់​មានយស​ធំ នឹង​ធ្វើ​ប្រទក្សិណ​ពោធិ​មណ្ឌល​ដ៏​ប្រសើរ ហើយនឹង​ត្រាស់​ដឹង ទៀប​គល់​នៃ​អស្សត្ថ​ព្រឹក្ស។ ព្រះមាតា​បង្កើត​របស់​ព្រះពុទ្ធ​នេះ ព្រះនាម​មាយា ព្រះបិតា ព្រះនាម​សុទ្ធោទនៈ ព្រះពុទ្ធអង្គ​នេះ ព្រះនាម​គោតម។ ព្រះ​កោ​លិ​តៈ ១ ព្រះ​ឧបតិស្សៈ ១ មិន​មាន​អាសវៈ ប្រាសចាក​រាគៈ មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​តាំង​មាំ នឹងជា​អគ្គសាវ័ក ភិក្ខុ​ជា​ឧបដ្ឋាក ឈ្មោះ​អា​នន្ទៈ នឹង​បំរើ​ព្រះ​ជិនស្រី​នេះ។ នាង​ខេមា ១ នាង​ឧប្បល​វណ្ណា ១ មិន​មាន​អាសវៈ ប្រាសចាក​រាគៈ មានចិត្ត​ស្ងប់​រម្ងាប់ ទាំង​មានចិត្ត​តាំង​មាំ នឹងជា​អគ្គសាវិកា។
ថយ | ទំព័រទី ១១៥ | បន្ទាប់