(ហើយ​ពោល​ថា) បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ លក្ខណៈ​នៃ​ចក្រ ទង់ជ័យ កែវ​វជីរ ទង់​ជ្រុង តាក់តែងដោយ​កង្វេរ កំពុង​ចម្រើន​ត្រង់​ព្រះ​បាទា​ទាំងគូ​របស់​ព្រះអង្គ។ ព្រះមានព្រះភាគ ឥតមាន​បុគ្គល​ស្មើ ចំពោះ​ព្រះ​រូប​ផង សីល​ផង សមាធិ​ផង ប្រាជ្ញា​ផង ព្រះអង្គ​ស្មើដោយ​ព្រះពុទ្ធ ដែល​មិន​មាន​បុគ្គល​ស្មើ ចំពោះ​វិមុត្តិ និង​ការ​ញ៉ាំង​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ។ កម្លាំង​ក្នុង​ព្រះ​កាយ​នៃ​ព្រះអង្គ ជា​កម្លាំង​ប្រក្រតី ស្មើនឹង​កម្លាំង​ដំរី ១០ ព្រះអង្គ​ឥតមាន​បុគ្គល​ប្រៀបផ្ទឹម​ស្មើ ដោយ​កម្លាំង​នៃ​ឫទ្ធិ ក្នុង​ការ​ញ៉ាំង​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ។ អ្នក​ទាំងឡាយ ចូរ​នាំគ្នា​ក្រាប​ថ្វាយបង្គំ​នូវ​ព្រះ​មហាមុនី ព្រះអង្គ​បរិបូណ៌​ដោយ​គុណ​ទាំងពួង ប្រកបដោយ​អវយវៈ​ទាំងពួង ទ្រង់​មានក​រុ​ណា​ជាទី​ពឹង​នៃ​លោក។ ព្រះអង្គ​ជា​បុគ្គល​គួរ​ទទួល​នូវ​កិច្ច​ទាំងពួង​របស់​ពួក​ជន គឺ​ការ​ក្រាបសំពះ ការ​ស្ងើច ការថ្វាយបង្គំ ការ​សរសើរ ការ​នមស្ការ និង​ការ​បូជា។
ថយ | ទំព័រទី ១៣ | បន្ទាប់