អធិបតី​ធម៌​ទាំងឡាយ អធិដ្ឋាន​នូវ​កតិ​កម្ម ដូចម្តេច បារមី​ទាំងឡាយ ដូចម្តេច អ្នកប្រាជ្ញ​ទាំងឡាយ​ក្នុង​លោក តើ​ដូចម្តេច។ មេត្តា ករុណា មុទិតា និង​ឧបេក្ខា តើ​ដូចម្តេច ព្រះពុទ្ធ​ទ្រង់​បំពេញ​ពុទ្ធធម៌​ដ៏​ពេញលេញ ដូចម្តេច។ ព្រះពុទ្ធ​ទ្រង់​មាន​ព្រះសូរសៀង​ពីរោះ ដូចជា​សត្វ​ករវិក ទ្រង់​ញ៉ាំង​ហឫទ័យ (នៃ​ពួក​សត្វ) ឲ្យ​រលត់ ញ៉ាំង​មនុស្សលោក ព្រមទាំង​ទេវលោក ឲ្យ​ស្រស់ស្រាយ ដែល​ព្រះ​សារីបុត្ត​សាកសួរ​ហើយ ទ្រង់​ដោះស្រាយ​ដល់​ព្រះ​សារីបុត្រ​នោះ​វិញ។
ព្រះសម្ពុទ្ធ ទ្រង់​ប្រកាស​នូវ​រឿង(១) ដែល​ព្រះ​ជិនស្រី​ជា​អតីត​ពុទ្ធ​ទាំងឡាយ ទ្រង់​សម្តែង​ចងទុក​ហើយ ដែល​ជាប់​តមក​តាំងពី​ព្រះពុទ្ធ​ទីបង្ករ ជា​ប្រយោជន៍​ក្នុង​លោក ព្រមទាំង​ទេវលោក ដោយ​ប្រាជ្ញា​ដែល​ប្រព្រឹត្តទៅ​តាម​បុព្វេ​និវាស។

(១) រឿង​ដែល​លោក​ចងទុក គឺ​គោត្រ អាយុ ដើមពោធិ​ព្រឹក្ស សាវក​សាវិកា​សន្និបាត ឧបដ្ឋាក មាតា បិតា បុត្រ ភរិយា​ជាដើម។ អដ្ឋកថា។
ថយ | ទំព័រទី ២០ | បន្ទាប់