អ្នក​ទាំងឡាយ ចូរ​តាំងចិត្ត​ប្រុង​ស្តាប់ (នូវ​ពុទ្ធវង្ស​ទេសនា) របស់​តថាគត ជា​គ្រឿង​ញ៉ាំង​បីតិ និង​បាមោជ្ជៈ​ឲ្យ​កើត បន្ទោ​បង់​នូវ​ស គឺ​សេចក្តី​សោក​បាន ជាហេតុ​បាន​នូវ​សម្បត្តិ​ទាំងពួង។ អ្នក​ទាំងឡាយ ចូរ​ប្រតិបត្តិ​នូវ​មគ្គ ជា​គ្រឿង​ញាំញី​នូវ​សេចក្តី​ស្រវឹង បន្ទោបង់​នូវ​សេចក្តី​សោក អាច​ដោះខ្លួន​ឲ្យ​រួចចាក​សង្សារ ជា​គ្រឿង​អស់​ទៅ​នៃ​ទុក្ខ​ទាំងពួង​បាន ដោយ​គោរព​ចុះ។

ចប់ រតន​ចង្កម​នក័​ណ្ឌ។


ទីបង្ករ​ពុទ្ធវង្ស ទី១


 [២] ក្នុង ៤ អសង្ខេយ្យ និង​មួយ​សែន​កប្ប មាន​នគរ​ឈ្មោះ​អមរ​វតី ជា​នគរ​គួរ​ពិតពិល​រមិលមើល ជាទី​រីករាយ​នៃ​ចិត្ត ជា​នគរ​បរិបូណ៌​ដោយ​បាយ និង​ទឹក ទាំង​មិន​ស្ងាត់ ដោយមាន​សំឡេង ១០ យ៉ាង គឺ​សំឡេង​ដំរី សំឡេង​សេះ សំឡេង​ស្គរ សំឡេង​ស័ង្ខ និង​សំឡេង​រថ​ជាដើម។
ថយ | ទំព័រទី ២១ | បន្ទាប់