បើ​ដូច្នោះ អាត្មាអញ​គួរតែ​លះបង់​កាយ​ស្អុយ​នេះ ដែល​ពេញដោយ​សាក​សព​ផ្សេងៗ ជា​អ្នក​មិន​អាឡោះអាល័យ មិន​មាន​សេចក្តី​ត្រូវការ ហើយនឹង​ចេញទៅ។ ផ្លូវ​នោះ​នឹង​មាន​ពិត ផ្លូវ​នោះ​មិនមែន​ជា​មិន​មានហេតុ​ទេ បុគ្គល​អាច​ទៅ​បាន អាត្មាអញ​នឹង​ស្វែងរក​ផ្លូវ​នោះ ដើម្បី​ដោះខ្លួន​ចាក​ភព។ កាលបើ​ទុក្ខ​មាន សុខ​ក៏​មាន យ៉ាងណា កាលបើ​ភព​មាន ការប្រាសចាក​ភព បុគ្គល​គួរតែ​ប្រាថ្នា​រក ក៏​យ៉ាងនោះ​ដែរ។ កាលបើ​ក្តៅ​មាន ត្រជាក់​ដទៃ​ក៏​មាន​យ៉ាងណា កាលបើ​ភ្លើង ៣ ប្រការ​មាន ព្រះនិព្វាន​ដែល​បុគ្គល​គួរ​ប្រាថ្នា ក៏​មាន​យ៉ាងនោះ​ដែរ។ កាលបើ​បាប​មាន បុណ្យ​ក៏​មាន យ៉ាងណា កាលបើ​ជាតិ​មាន ព្រះនិព្វាន​មិន​មាន​ជាតិ ដែល​បុគ្គល​គប្បី​ប្រាថ្នា ក៏​មាន​យ៉ាងនោះ​ដែរ។ បុរស​ដែល​ប្រឡាក់​លាមក ឃើញ​ស្រះ​ពេញដោយ​ទឹក ហើយ​មិន​ស្វែងរក​ស្រះ ទោស​នោះ មិនមែន​ជា​ទោស​នៃ​ស្រះ​ទេ យ៉ាងណាមិញ
ថយ | ទំព័រទី ២៣ | បន្ទាប់