(បើ​ដូច្នោះ) គួរតែ​អាត្មាអញ លះបង់​កាយ​ស្អុយ​នេះ ដែល​ពេញដោយ​សាក​សព​ផ្សេងៗ ចេញ គប្បី​ជា​អ្នក​មិន​មាន​សេចក្តី​អាឡោះអាល័យ មិន​មាន​សេចក្តី​ត្រូវការ​រូប ហើយ​ចេញទៅ។ បុរស​បាន​ស្រាយ​សាកសព ដ៏​គួរ​ខ្ពើមរអើម ដែល​ជាប់​ឰដ៏​ក គប្បី​ជា​អ្នកមាន​សេចក្តី​សុខ នៅ​តាម​ទំនើង​ខ្លួន មានអំណាច​ខ្លួនឯង យ៉ាងណាមិញ។ អាត្មាអញ គួរតែ​លះបង់​កាយ​ស្អុយ​នេះ ដែល​ជាទី​ប្រមូល​មក​នូវ​សាក​សព​ផ្សេងៗ ចេញ ហើយ​គប្បី​ជា​អ្នក​មិន​អាឡោះអាល័យ មិន​មាន​សេចក្តី​ត្រូវការ ចេញទៅ យ៉ាងនោះ​ដែរ។ បុរស​ស្ត្រី​ទាំងឡាយ ទៅ​បន្ទោបង់​នូវ​ករី​សៈ ក្នុង​បង្គន់​ហើយ ឥតមាន​អាឡោះអាល័យ ឥតមាន​សេចក្តី​ត្រូវការ ដើរចេញ​ទៅ យ៉ាងណាមិញ ឯអាត្មាអញ នឹង​លះបង់​នូវ​កាយ​ស្អុយ​នេះ ដែល​ពេញដោយ​សាក​សព​ផ្សេងៗ ចេញទៅ ដូច​បុរស​ស្ត្រី​ទាំងឡាយ ដែល​បន្ទោបង់​វច្ចៈ​ក្នុង​បង្គន់ ដូច្នោះឯង។
ថយ | ទំព័រទី ២៥ | បន្ទាប់