កាលណា តថាគត​ជា​ទារក មាន​អាយុ ៨ ឆ្នាំ អំពី​កំណើត ក្នុង​កាលនោះ តថាគត​អង្គុយ​ក្នុង​ប្រាសាទ ត្រិះរិះ​ដើម្បីឲ្យ​នូវ​អជ្ឈត្តិក​ទាន​ថា បើ​អ្នកណា​មក​សូម​តថាគត តថាគត​គប្បី​ឲ្យ​បេះដូង ឲ្យភ្នែក ឲ្យ​សាច់ និង​ឈាម ឬក៏​គេ​ញ៉ាំង​តថាគត ឲ្យដឹង​ឮថា (អ្នក​ចូរ​ធ្វើជា​ទាសៈ​របស់ខ្ញុំ) តថាគត​នឹង​ព្រម​ប្រគល់​កាយ (ដល់​អ្នកនោះ)។ កាល​តថាគត​កំពុង​គិត​នូវ​ភាព​ដែល​មិន​ញាប់ញ័រ ដែល​មិន​រួញរា មហាប្រឹថពី មាន​ភ្នំ​សិនេរុ និង​ព្រៃ​ជា​គ្រឿងប្រដាប់ ក៏​ញាប់ញ័រ​ក្នុង​ទីនោះ។ តថាគត​ឡើងជិះ​ដំរី​ឈ្មោះ​បច្ច័យ ចូល​ទៅ (កាន់​សាលា​ទាន) ដើម្បីឲ្យ​ទាន​ក្នុង​ថ្ងៃឧបោសថ ខែពេញបូណ៌មី​ទី ១៥ ក្នុង​កន្លះ​ខែ ជាលំដាប់។ ព្រាហ្មណ៍​ទាំងឡាយ ដែល​នៅក្នុង​ដែន​កា​លិង្គៈ ចូល​ទៅ​រក​តថាគត សូម​ដំរី​ដ៏​ប្រសើរ​របស់​តថាគត ជា​ដំរី​នាំឲ្យ​បានទ្រព្យ ដែលគេ​សន្មត​ជា​សត្វ​មង្គល​ថា ជនបទ (របស់​យើងខ្ញុំ​ព្រះអង្គ) មិន​មាន​ភ្លៀង ទុរ្ភិក្ស​អត់ឃ្លាន​ខ្លាំង សូម​ព្រះអង្គ​ព្រះរាជទាន​ដំរី​ប្រសើរ មាន​អវយ​វៈ​សសុទ្ធ ជា​ដំរី​ឧត្តម។
ថយ | ទំព័រទី ២៥៥ | បន្ទាប់