ពួក​អ្នក​ដែន​សិវិ​ទាំងអស់ ដែល​តថាគត​សូមពរ​ហើយ ក៏​ឲ្យ​នូវ​ពរ​មួយ​ដ៏​ប្រសើរ ដល់​តថាគត ៗ ញ៉ាំង​គេ​ឲ្យដឹង​ឮដោយ​ស្គរ​មាន​ត្រចៀក ហើយ​ឲ្យ​មហាទាន។ គ្រានោះ សំឡេង​កោលាហល ដែល​នាំឲ្យ​ភ័យ​ធំ ក៏​ប្រព្រឹត្តទៅ​នៅក្នុង​រោងទាន​នុ៎ះ​ថា (ពួក​អ្នក​ដែន​សិវិ) បណ្តេញ​ព្រះបាទ​វេស្សន្តរ​នេះ ព្រោះតែ​ទាន ឥឡូវ​ព្រះបាទ​វេស្សន្តរ​នេះ នៅតែ​ឲ្យ​ទាន​ទៀត។ កាលនោះ តថាគត​ឲ្យ​ដំរី សេះ រថ ខ្ញុំស្រី ខ្ញុំប្រុស មេគោ និង​ទ្រព្យ លុះ​ឲ្យ​មហាទាន​ហើយ ក៏​ចេញ​អំពី​នគរ។ លុះ​តថាគត​ចេញ​ចាក​នគរ​ហើយ ក៏​ងាកមើល​ទៅ​ព្រះនគរ​វិញ កាលនោះ មហាប្រឹថពី ដែល​មាន​ភ្នំ​សិនេរុ និង​ព្រៃ​ជា​គ្រឿងប្រដាប់ ក៏​ញាប់ញ័រ។ តថាគត​ឲ្យ​នូវ​រថ​ដែល​ទឹម ដោយ​សេះ​សន្ធព ៤ ហើយ​ឋិតនៅ​ក្នុង​ផ្លូវ​ធំ ៤ ជា​បុគ្គល​តែម្នាក់ឯង មិន​មាន​បុគ្គល​ជាគម្រប់​ពីរ និយាយ​នូវ​ពាក្យ​នេះ នឹង​នាង​មទ្រី​ទេវី​ថា ម្នាលនាង​មទ្រី នាង​ចូរ​ពក​ណ្ហា​ជិ​នា​ចុះ ព្រោះ​កណ្ហាជិនា​ជា​ប្អូន​នេះ ស្រាល បង​នឹង​ពជាលី​កុមារ ព្រោះ​ជាលី​កុមារ​ជា​បង​ធ្ងន់។
ថយ | ទំព័រទី ២៥៧ | បន្ទាប់