នាង​មទ្រី​ទេវី​ពក​ណ្ហា​ជិ​នា ដូចជា​ផ្កា​ឈូកស តថា​គតពក្ស​ត្រ​ជាលី ដូចជា​រូបភាព​ជា​វិការៈ​នៃ​មាស។ ខត្តិយ​ជន​ទាំង ៤ អង្គ ធ្លាប់​ចម្រើន​ដោយ​សេចក្តី​សុខ មាន​ជាតិ​ខ្ពង់ខ្ពស់ កាល​ស្តេច​ទៅ​ក្នុង​ផ្លូវ​មិន​រាបស្មើ​ខ្លះ រាបស្មើ​ខ្លះ (ដោយ​គិតថា) យើង​នឹង​ទៅកាន់​វង្កតបព៌ត។ បើ​មនុស្ស​ណាមួយ ដើរមក​ក្នុង​ផ្លូវ​បណ្តោយ​គ្នា ឬផ្លូវជួប​គ្នា យើង​នឹង​សាកសួរ​ផ្លូវ​នឹង​មនុស្ស​ទាំងនោះ​ថា វង្កតបព៌ត​នៅក្នុង​ទីណា។ មនុស្ស​ទាំងនោះ ឃើញ​យើង​ក្នុង​ទីនោះ នឹង​ប្រាប់ (នូវ​ផ្លូវ​ដែល​ទៅ) កាន់​ភ្នំ ដោយ​សេចក្តី​ករុណា មនុស្ស​ទាំងនោះ ដឹង​នូវ​ទុក្ខ (របស់​យើង នឹង​ប្រាប់​ថា) វង្កតបព៌ត នៅក្នុង​ទី​ឆ្ងាយ​អំពី​ទីនេះ។ បើ​ទារក​ទាំងពីរ​ឃើញ​ឈើ មាន​ផ្លែ​ក្នុង​ព្រៃធំ ព្រោះ​ហេតុ​នៃ​ផ្លែឈើ​ទាំងនោះ ទារក​ទាំងពីរ​នឹង​យំទារ។ ដើមឈើ​ធំ​ខ្ពស់​ទាំងឡាយ ព្រោះ​ឃើញ​ទារក​ទាំងពីរ​យំ ក៏​ទោរទន់​ចូល​មក​ជិត​ទារក​ដោយខ្លួនឯង។
ថយ | ទំព័រទី ២៥៨ | បន្ទាប់