នាង​មទ្រី​មាន​អវយវៈ​ទាំងអស់​ល្អ ឃើញ​នូវ​ហេតុ​គួរ​អស្ចារ្យ​ចំឡែក គួរ​ព្រឺរោម ក៏​ញ៉ាំង​សាធុការ​ឲ្យ​ប្រព្រឹត្តទៅ​ថា ឱហ្ន៎! ហេតុ​អស្ចារ្យ​ចំឡែក គួរ​ព្រឺរោម កើតឡើង​ហើយ​ក្នុង​លោក​នេះ ដោយ​តេជះ​នៃ​ព្រះ​វេស្សន្តរ ដើមឈើ​ទាំងឡាយ ក៏​ទោរទន់​ចុះ​មក​ដោយខ្លួនឯង។ ពួក​ទេវតា​បា​នប​ម្រួ​ញផ្លូវ​ដោយ​សេចក្តី​អនុគ្រោះ​ចំពោះ​ទារក ញ៉ាំង​ជន​ទាំងនោះ ឲ្យ​ដល់​ដែន​ចេ​តៈ ក្នុង​ថ្ងៃ​ដែល​ខ្លួន​ចេញទៅ។ កាលនោះ ស្តេច​ទាំងអស់ ៦០,០០០ អង្គ ដែល​នៅក្នុង​មាតុល​នគរ ក៏​ប្រណម្យ​អញ្ជលី​ទួញ​យំ ដើរចូលមកជិត។ ក្សត្រ​ទាំង ៤ ព្រះអង្គ​នោះ និយាយ​ចរចា​ជាមួយនឹង​ស្តេច​ចេ​តៈ​ទាំងឡាយ និង​ពួក​បុត្រ​របស់​ស្តេច​ចេ​តៈ​ក្នុង​ទីនោះ ហើយ​លា​ចេញពី​ទីនោះ​ទៅ​ថា យើង​នឹង​ទៅកាន់​វង្កតបព៌ត។ ព្រះឥន្ទ្រ ទ្រង់​ហៅ​នូវ​វិស្សុកម្ម​ទេវបុត្រ ដែល​មាន​ឫទ្ធិ​ច្រើន​មក​ប្រាប់​ថា អ្នក​ចូរ​និម្មិត​អាស្រម និង​បណ្ណសាលា​ដ៏​ល្អ ជាទី​រីករាយ ថ្វាយព្រះ​បាទ​វេស្សន្តរ ព្រមទាំង​ភរិយា និង​បុត្រ។
ថយ | ទំព័រទី ២៥៩ | បន្ទាប់