កាល​តថាគត​ចូល​ទៅ​ក្នុង​ភ្លើង ដែល​កំពុង​ឆេះ​សន្ធោសន្ធៅ ក៏​ញ៉ាំង​សេចក្តី​ក្រវល់ក្រវាយ​ទាំងអស់ ឲ្យ​ស្ងប់​រម្ងាប់ ដូចជា​ទឹក​ត្រជាក់ ដូច្នោះឯង។ តថាគត​បាន​ឲ្យ​សម្បុរថ្ងៃ ស្បែក សាច់ សរសៃ ឆ្អឹង បេះដូង និង​កាយ​ទាំងមូល មិន​ឲ្យ​មាន​សេសសល់ ដល់​ព្រាហ្មណ៍។

ចប់ សស​បណ្ឌិត​ចរិយា ទី១០។


ឧទ្ទាន​នៃ​ចរិយា​នោះ


 អកិត្តិ​ចរិយា ១ សង្ខ​ព្រាហ្មណ​ចរិយា ១ ស្តេច​ក្នុង​ដែន​កុរុ ព្រះនាម​ធនញ្ជ័យ (កុរុ​ធម្មចរិយា) ១ មហា​សុ​ទស្សន​រាជ (សុ​ទស្សន​ចរិយា) ១ មហា​គោ​វិន្ទ​ចរិយា ១ នេមិរាជ​ចរិយា ១ ចន្ទ​កុមារ​ចរិយា ១ សិវិ​រាជ​ចរិយា ១ វេស្សន្តរ​ចរិយា ១ សស​បណ្ឌិត​ចរិយា ១ បុគ្គល​ណា​បាន​ឲ្យ​ទាន​ដ៏​ប្រសើរ​ទាំងឡាយ​នោះ ក្នុង​កាលនោះ បុគ្គល​នោះ គឺ​តថាគត​ហ្នឹងឯង។ ការ​បរិច្ចាគ​នូវ​ទេយ្យធម៌​ទាំងឡាយ​នុ៎ះ ជា​បរិក្ខារ​នៃ​ទាន ការ​បរិច្ចាគ​នូវ​ទាន​ដ៏​ប្រសើរ​ទាំងឡាយ​នុ៎ះ ជា​បារមី​នៃ​ទាន (ហេតុ​នោះ) បាន​ជាត​ថា​គត ឲ្យ​នូវ​ជីវិត​ដល់​យាចក ហើយ​បំពេញ​នូវ​បារមី​នេះ។
ថយ | ទំព័រទី ២៦៦ | បន្ទាប់