តថាគត​ដឹង​នូវ​កាល​នៃ​បុរស​នោះ បាត់​សេចក្តី​លំបាក​ហើយ ក៏​ពោល​ពាក្យ​នេះ នឹង​បុរស​នោះ​ថា ខ្ញុំ​សូមពរ​មួយ​នឹង​អ្នក​ថា ចូរ​អ្នក​កុំ​ប្រាប់​រូប​ខ្ញុំ ដល់​អ្នកណាមួយ​ឡើយ។ បុរស​នោះ ទៅកាន់​នគរ​វិញ ស្តេច​សួរ ហេតុតែ​ចង់បាន​ទ្រព្យ ក៏​ក្រាបទូល (ដល់​ស្តេច) ហើយ​នាំ​ស្តេច​ចូល​ទៅកាន់​សំណាក់​តថាគត។ តថាគត​ប្រាប់​ហេតុ​សព្វគ្រប់​ដល់​ស្តេច ស្តេច​លុះ​បាន​ស្តាប់​ពាក្យ​នោះ​ហើយ ក៏បាន​សម្រេច​ព្រះទ័យ​ថា ត្រូវ​សម្លាប់​បុរស​នេះ ដោយ​កូនសរ (ទ្រង់​ត្រាស់​ថា) អញ​នឹង​សម្លាប់​បុរស​ទ្រុស្ត​មិត្ត​ដ៏​អាក្រក់​ក្នុង​ទីនេះ។ តថាគត កាល​រក្សា​នូវ​បុរស​នោះ ក៏​ស៊ូ​ប្តូរ​ខ្លួន​បុរស​នោះ ដោយខ្លួន​របស់​តថាគត (ក្រាប​ទួល​ថា) បពិត្រមហារាជ បុរស​នុ៎ះ ចូរ​រស់នៅ​ចុះ សូម​ព្រះអង្គ​ធ្វើ​ខ្ញុំ​ព្រះអង្គ​តាមប្រាថ្នា​វិញ។ តថាគត​រក្សាសីល​របស់​តថាគត មិន​រក្សា​ជីវិត​របស់​តថាគត​ឡើយ បាន​ជា​ក្នុង​កាលនោះ តថាគត​កាន់សីល​ម៉ត់ចត់ ព្រោះហេតុតែ​ពោធិញ្ញាណ។

ចប់ រុ​រុ​មិគ​ចរិយា ទី៦។

ថយ | ទំព័រទី ២៧៧ | បន្ទាប់