បិតា​របស់​តថាគត​នោះ លុះ​ឮពាក្យ​របស់​យក្ខិនី​បុត្ត​នោះ​ហើយ ក៏​ភ័យ​តក់ស្លុត ញ័ររន្ធត់ រឹង​ភ្លៅ​ទាំងពីរ បិតា​នៃ​តថាគត​នោះ ឈរ​នៅ​ស្ងៀម មិន​អាច​នឹង​រត់ចេញ​ទៅ​បាន ព្រោះ​ឃើញ​ស្តេច​បោរិ​សាទ។ ព្រះរាជា​ទ្រង់​អង្វរ​ថា សូមអ្នក​យក​សត្វ​ម្រឹគ​នេះ​ចុះ សូម​លែង​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​ទ្រព្យ​ដល់​ព្រាហ្មណ៍ រួចហើយ​នឹង​ត្រឡប់មកវិញ។ បិតា​ហៅ​តថាគត​មក​ប្រាប់​ថា ម្នាលកូន អ្នក​ចូរ​គ្រប់គ្រង​រាជ្យ ចូរ​កុំ​ប្រមាទ​បុរី​នេះ​ឡើយ ដែល​អញ​បាន​ត្រឡប់មកវិញ​នេះ ព្រោះតែ​អញ​បាន​ប្តេជ្ញា​ជាមួយនឹង​យក្ស​បោរិ​សាទ។ តថាគត​ថ្វាយបង្គំ​ព្រះមាតា និង​ព្រះបិតា ហើយ​និម្មិត​ខ្លួន​កាន់​ធ្នូ និង​ព្រះ​ខ័ន ចេញ​អំពី​នគរ ដើរចូល​ទៅ​រក​បោរិ​សា​ទយ​ក្ស។ (តថាគត​គិតថា យក្ស​នោះ បើ​ឃើញ​តថាគត) មាន​គ្រឿងសស្ត្រាវុធ​នៅក្នុង​ដៃ ក៏​នឹង​តក់ស្លុត កាលបើ​តថាគត​ធ្វើ​យក្ស​នោះ​ឲ្យ​តក់ស្លុត សីល​របស់​តថាគត​នឹង​បែកធ្លាយ ដោយ​ការ​ញ៉ាំង​សេចក្តី​តក់ស្លុត​ឲ្យ​កើត​ដល់​យក្ស​នោះ។ (លុះ​គិតឃើញ​យ៉ាងនេះ) តថាគត មិន​ពោល​ពាក្យជា​ទី​ស្អប់ ទៅ​រក​យក្ស​នោះ​ទេ ព្រោះ​ការ​ខ្លាច​ដាច់​សីល​នៃ​តថាគត តថាគត​មាន​មេត្តាចិត្ត ពោល​តែ​ពាក្យ​មានប្រយោជន៍ ហើយ​បាន​ពោល​នូវ​ពាក្យ​នេះ​ថា
ថយ | ទំព័រទី ២៨១ | បន្ទាប់