តថាគត​ឋិតនៅ​ក្នុង​ប្រទេស​នោះ ត្រេកអរ មានចិត្ត​តក់ស្លុត គិតថា អាត្មាអញ​នឹង​បណ្តុះ​ពូជ​កុសល ក្នុង​បុញ្ញក្ខេត្ត​នេះ កុំ​ឲ្យ​ខណៈ​កន្លងទៅ​ទទេ​ឡើយ។ (លុះ​គិត​ដូច្នេះហើយ ក៏​និយាយទៅ​រកម​ហា​ជន​ថា) បើ​អ្នក​ទាំងឡាយ ជម្រះ​ផ្លូវ​ថ្វាយព្រះ​ពុទ្ធ ចូរ​ឲ្យ​ឱកាស​មួយ​ដល់​អាត្មា​ផង អាត្មា​នឹង​ជម្រះ​ផ្លូវ​ប្រឡាយ​ដែរ។ កាលនោះ ពួក​ជន​ទាំងនោះ ក៏​ឲ្យ​ឱកាស​មួយ​ដល់​តថាគត​ដើម្បី​ជម្រះ​ផ្លូវ តថាគត​គិតថា ព្រះពុទ្ធ ព្រះពុទ្ធ ដូច្នេះ ជម្រះ​ផ្លូវ​បណ្តើរ ក្នុង​ឱកាស​នោះ។ កាលដែល​ឱកាស (ផ្លូវ) របស់​តថាគត ធ្វើមិនទាន់​សម្រេច​នៅឡើយ ស្រាប់តែ​ព្រះ​ជិនស្រី ជា​អ្នកប្រាជ្ញ​ធំ ព្រះនាម​ទីបង្ករ ស្តេច​យាង​មក​តាមផ្លូវ ជាមួយនឹង​ព្រះ​ខីណាស្រព ៤ សែន​រូប សុទ្ធតែ​ជា​អ្នក​បាន​អភិញ្ញា ៦ ជាតា​ទិ​បុគ្គល ប្រាសចាក​មន្ទិល។ ការ​ក្រោក​ទទួល(ព្រះ​សាស្តា) ក៏​ប្រព្រឹត្តទៅ ស្គរ​ទាំងឡាយ​ជាច្រើន ក៏​លាន់ឮ​ឡើង​គគ្រឹកគគ្រេង ពួក​មនុស្ស និង​ទេវតា ក៏​ត្រេកអរ ញ៉ាំង​សាធុការ​ឲ្យ​ប្រព្រឹត្តទៅ។ ពួក​ទេវតា​ឃើញ​ពួក​មនុស្ស ឯ​ពួក​មនុស្ស​ក៏​ឃើញ​ពួក​ទេវតា ទេវតា និង​មនុស្ស​ទាំងពីរ​ពួក​នេះ បាន​ផ្គង​អញ្ជលី ដើរ​ដង្ហែ​ព្រះ​តថាគត។
ថយ | ទំព័រទី ២៩ | បន្ទាប់