ចំណែក​ឯ​ពួក​សត្វនៅ​ក្នុង​រន្ធ ពួក​សត្វ​ដេក​ក្នុង​ជ្រោះ ក៏​ចេញ​ចាក​លំនៅ​របស់​ខ្លួន ពួក​សត្វ​ទាំងអស់​នោះ ក៏​បោះបង់​លំនៅ​ចោល​ក្នុងថ្ងៃនេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។ សេចក្តី​អផ្សុក​មិន​មានដល់​សត្វ​ទាំងឡាយ សត្វ​ទាំងឡាយ​ជា​អ្នក​ត្រេកអរ​ក្នុងខណៈនោះ ពួក​សត្វ​ទាំងអស់​នោះ ជា​អ្នក​ត្រេកអរ​ក្នុងថ្ងៃនេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។ រោគ​ទាំងឡាយ​ដ៏​ស្រាលៗ ក៏​ស្ងប់​រម្ងាប់​ទៅ ទាំង​សេចក្តី​ស្រេកឃ្លាន​ក៏​វិនាស​ទៅ ការ​ស្ងប់​រោគ និង​ការ​វិនាស​សេចក្តី​ស្រេកឃ្លាន​ទាំងនោះ ក៏​ប្រាកដ​ក្នុងថ្ងៃនេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។ រោគ​ក៏​ស្រាក​ស្រាន្ត​ទៅ ទោសៈ មោហៈ ក៏​បាត់បង់​ទៅ​ក្នុង​កាលនោះ រោគ និង​កិលេស​ទាំងអស់​នោះ ក៏​ប្រាស​ចេញទៅ​ក្នុងថ្ងៃនេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។ ឯភ័យ​មិន​មាន​ក្នុង​កាលនោះ ការ​មិន​មាន​ភ័យ​នុ៎ះ ក៏​ប្រាកដ​ក្នុងថ្ងៃនេះ ព្រោះហេតុនោះ ទើប​យើង​ដឹង​ថា លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។
ថយ | ទំព័រទី ៣៨ | បន្ទាប់