កាលនោះ តថាគត​កំពុង​ជ្រើសរើស ក៏បាន​ឃើញ​ទានបារមី​ជាដំបូង ជា​គន្លង​ធំ ដែល​ពោធិសត្វ​ទាំងឡាយ​អំពី​បូរាណ ធ្លាប់​សន្សំ​មក (ហើយ​ទូន្មាន​ខ្លួនឯង​ថា ម្នាល​សុមេធបណ្ឌិត) អ្នក​ចូរ​សមាទាន ធ្វើ​នូវ​ទានបារមី​ជាដំបូង​នេះ​ឲ្យ​មាំមួន បើ​អ្នក​ចង់​លុះ​នូវ​ពោធិញ្ញាណ ចូរ​បំពេញ​នូវ​ទានបារមី​ចុះ។ ក្អម​ដែល​មាន​ទឹក​ពេញ បុគ្គល​ណាមួយ​ផ្កាប់​ចុះ ចាក់​មិន​ឲ្យ​សល់​ទឹក ទឹក​មិន​ដក់​នៅក្នុង​ក្អម​នោះ​យ៉ាងណា អ្នក​បើ​ឃើញ​ពួក​ស្មូម​មក ទោះ​ថោកទាប ខ្ពង់ខ្ពស់ ឬមធ្យម ចូរ​ឲ្យ​ទាន​កុំ​ឲ្យ​សេសសល់ ឲ្យ​ដូចជា​ក្អម​ដែលគេ​ផ្កាប់​ដូច្នោះ។ ពុទ្ធធម៌​ទាំងឡាយ មិនមែន​មាន​ត្រឹម​ប៉ុណ្ណេះ​ទេ អាត្មាអញ​នឹង​ជ្រើសរើស​រក​ពុទ្ធធម៌​ដទៃទៀត ដែល​ជា​ធម៌​ញ៉ាំង​ពោធិញ្ញាណ​ឲ្យ​សម្រេច។ កាលនោះ តថាគត​កំពុង​ជ្រើសរើស​រក ក៏​ឃើញ​សីល​បារមី​ទី ២ ដែល​ពោធិសត្វ​ទាំងឡាយ​អំពី​បូរាណ ធ្លាប់​សេព ធ្លាប់​អាស្រ័យ​មក
ថយ | ទំព័រទី ៤២ | បន្ទាប់