(ហើយ​ទូន្មាន​ខ្លួនឯង​ថា ម្នាល​សុមេធបណ្ឌិត) អ្នកឯង​ចូរ​សមាទាន ធ្វើ​សីល​បារមី​ទី ២ នេះ ឲ្យ​មាំមួន បើ​អ្នក​ចង់​លុះ​នូវ​ពោធិញ្ញាណ ចូរ​បំពេញ​នូវ​សីល​បារមី​ចុះ។ សត្វ​ចាមរី (កាល​ឃើញ) រោម​កន្ទុយ​ចំពាក់​នឹង​របស់​អ្វីមួយ ស៊ូស្លាប់​ក្នុង​ទីនោះ មិនព្រម​ផ្តាច់​កន្ទុយ​ចោល​ឡើយ យ៉ាងណាមិញ អ្នក​ចូរ​បំពេញ​នូវ​សីល​ទាំងឡាយ ក្នុង​ភូមិ​ទាំង ៤ ចូរ​រក្សាសីល​សព្វកាល ឲ្យ​ដូចជា​សត្វ​ចាមរី​រក្សា​កន្ទុយ យ៉ាងនោះ​ចុះ។ ពុទ្ធធម៌​ទាំងឡាយ មិនមែន​មានត្រឹមតែ​ប៉ុណ្ណេះ​ទេ អាត្មាអញ​នឹង​ជ្រើសរើស​រក​ពុទ្ធធម៌​ដទៃទៀត ដែល​ជា​ធម៌​ញ៉ាំង​ពោធិញ្ញាណ​ឲ្យ​សម្រេច។ កាលនោះ តថាគត​កំពុង​ជ្រើសរើស​រក ក៏បាន​ឃើ​ញនេ​ក្ខម្ម​បារមី​ទី ៣ ដែល​ពោធិសត្វ​ទាំងឡាយ​អំពី​បូរាណ ធ្លាប់​សេព ធ្លាប់​អាស្រ័យ​មក (ហើយ​ទូន្មាន​ខ្លួនឯង​ថា ម្នាល​សុមេធបណ្ឌិត) អ្នក​ចូរ​សមាទាន ធ្វើ​នេ​ក្ខម្ម​បារមី​ទី ៣ នេះ​ឲ្យ​មាំមួន បើ​អ្នក​ចង់​លុះ​នូវ​ពោធិញ្ញាណ ចូរ​បំពេ​ញនូ​វនេ​ក្ខម្ម​បារមី​ចុះ។
ថយ | ទំព័រទី ៤៣ | បន្ទាប់