ពុទ្ធធម៌​ទាំងឡាយ មិនមែន​មាន​ត្រឹម​ប៉ុណ្ណេះ​ទេ អាត្មាអញ​នឹង​ជ្រើសរើស​រក​ពុទ្ធធម៌​ដទៃទៀត ដែល​ជា​ធម៌​ញ៉ាំង​ពោធិញ្ញាណ​ឲ្យ​សម្រេច។ កាលនោះ តថាគត​កំពុង​ជ្រើសរើស​រក ក៏បាន​ឃើញ​វីរិយ​បារមី​ទី ៥ ដែល​ពោធិសត្វ​ទាំងឡាយ​អំពី​បូរាណ​ធ្លាប់​សេព ធ្លាប់​អាស្រ័យ​មក (ហើយ​ទូន្មាន​ខ្លួនឯង​ថា ម្នាល​សុមេធបណ្ឌិត) អ្នក​ចូរ​សមាទាន ធ្វើ​វីរិយ​បារមី​ទី ៥ នេះ​ឲ្យ​មាំមួន បើ​អ្នក​ចង់​លុះ​នូវ​ពោធិញ្ញាណ ចូរ​បំពេញ​នូវ​វីរិយ​បារមី​ចុះ។ សត្វ​សីហៈ ជា​ស្តេច​នៃ​ម្រឹគ មាន​ព្យាយាម​មិន​រួញរា មានចិត្ត​ផ្គូផ្គង​សព្វកាល ក្នុង​ការ​អង្គុយ ឈរ ដើរ យ៉ាងណា អ្នក​គួរ​ផ្គូផ្គង​ព្យាយាម​ឲ្យ​មាំមួន ក្នុង​ភព​ទាំងពួង​យ៉ាងនោះ​ចុះ លុះដល់​នូវ​វីរិយ​បារមី​ហើយ នឹង​បានសម្រេច​ពោធិញ្ញាណ​មិនខាន​ឡើយ។ ពុទ្ធធម៌​ទាំងឡាយ មិនមែន​មាន​ត្រឹម​ប៉ុណ្ណេះ​ទេ អាត្មាអញ​នឹង​ជ្រើសរើស​រក​ពុទ្ធធម៌​ដទៃទៀត ដែល​ជា​ធម៌​ញ៉ាំង​ពោធិញ្ញាណ​ឲ្យ​សម្រេច។
ថយ | ទំព័រទី ៤៥ | បន្ទាប់