កាលនោះ តថាគត​កំពុង​ជ្រើសរើស​រក ក៏បាន​ឃើញ​សច្ចបារមី​ទី ៧ ដែល​ពោធិសត្វ​ទាំងឡាយ​អំពី​បូរាណ ធ្លាប់​សេព ធ្លាប់​អាស្រ័យ​មក (ហើយ​ទូន្មាន​ខ្លួនឯង​ថា ម្នាល​សុមេធបណ្ឌិត) អ្នក​ចូរ​សមាទាន ធ្វើស​ច្ច​បារមី​ទី ៧ នេះ​ឲ្យ​មាំមួន កុំ​មាន​ពាក្យ​បែក​ជា​ពីរ ក្នុង​សច្ចបារមី​នោះ នឹង​បានសម្រេច​សម្ពោធិញ្ញាណ​មិនខាន​ឡើយ។ ធម្មតា​ផ្កាយព្រឹក ជា​ជញ្ជីង​របស់​លោក ព្រមទាំង​ទេវលោក រមែង​មិន​ឃ្លាតចាក​វិថី ក្នុង​រដូវភ្លៀង ឬហេមន្តរដូវ​ឡើយ​យ៉ាងណា។ អ្នក​កុំ​ឃ្លាតចាក​វិថី ក្នុង​សច្ចៈ​ទាំងឡាយ យ៉ាងនោះ​ដែរ លុះដល់​នូវ​សច្ចបារមី​ហើយ នឹង​បានសម្រេច​សម្ពោធិញ្ញាណ​មិនខាន​ឡើយ។ ពុទ្ធធម៌​ទាំងឡាយ មិនមែន​មាន​ត្រឹម​ប៉ុណ្ណេះ​ទេ អាត្មាអញ​នឹង​ជ្រើសរើស​រក​ពុទ្ធធម៌​ដទៃទៀត ដែល​ជា​ធម៌​ញ៉ាំង​ពោធិញ្ញាណ​ឲ្យ​សម្រេច។ កាលនោះ តថាគត​កំពុង​ជ្រើសរើស​រក ក៏បាន​ឃើញ​អធិដ្ឋាន​បារមី​ទី ៨ ដែល​ពោធិសត្វ​ទាំងឡាយ​អំពី​បូរាណ ធ្លាប់​សេព ធ្លាប់​អាស្រ័យ​មក
ថយ | ទំព័រទី ៤៧ | បន្ទាប់