គ្រានោះ សុមេធបណ្ឌិត​នុ៎ះ ដែល​ពួក​ទេវតា និង​មនុស្ស​ទាំងនោះ ស្ងើចសរសើរ​ហើយ ក៏​សមាទាន​នូវ​បារមី​ធម៌​ទាំង ១០ បំពេញ​បារមី​ធម៌​ទាំងនោះ ចូល​ទៅកាន់​ព្រៃធំ។

ចប់ សុមេធ​កថា។


 គ្រានេះ ពួក​ឧបាសក​ឧបាសិកា​ទាំងនោះ ញ៉ាំង​ព្រះ​លោកនាយក ព្រមទាំង​ព្រះសង្ឃ​ឲ្យ​ឆាន់​រួចហើយ ក៏​ដល់​នូវ​ព្រះ​សាស្តា​ទីបង្ករ​នោះ​ជាទី​ពឹង។ ព្រះ​តថាគត ទ្រង់​ញ៉ាំង​បុគ្គល​ខ្លះ ឲ្យ​តម្កល់​នៅក្នុង​សរណគមន៍ ញ៉ាំង​បុគ្គល​ខ្លះ ឲ្យ​តាំងនៅ​ក្នុង​សីល ៥ ញ៉ាំង​បុគ្គល​ដទៃទៀត ឲ្យ​តម្កល់​នៅក្នុង​សីល ១០។ ព្រះអង្គ​ទ្រង់ប្រទាន​មគ្គ ដល់​បុគ្គល​ខ្លះ ប្រទាន​ផល​ដ៏​ឧត្តម​ទាំង ៤ ដល់​បុគ្គល​ខ្លះ ប្រទាន​បដិសម្ភិទា ជា​ធម៌​ឥតមាន​អ្វី​ស្មើ ដល់​បុគ្គល​ខ្លះ។ ព្រះពុទ្ធ​ដ៏​ប្រសើរ​ជាង​នរៈ ទ្រង់ប្រទាន​សមាបត្តិ ៨ ដ៏​ប្រសើរ ដល់​បុគ្គល​ខ្លះ ប្រទាន​វិជ្ជា ៣ ដល់​បុគ្គល​ខ្លះ អភិញ្ញា ៦ ដល់​បុគ្គល​ខ្លះ។
ថយ | ទំព័រទី ៥៤ | បន្ទាប់