សត្វ (នេះ) នឹង​អង្គុយ​ទៀប​គល់​អជ​បាល​ព្រឹក្ស បាន​ទទួល​បាយាស​ក្នុង​ទីនោះ ហើយ​ចូល​ទៅកាន់​ស្ទឹង​នេរ​ញ្ជ​រា។ ព្រះ​ជិនស្រី​អង្គ​នោះ ទ្រង់​សោយ​បាយាស ទៀប​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា​ហើយ ចូល​ទៅ​ជិត​គល់​នៃ​ពោធិព្រឹក្ស តាមផ្លូវ​ដ៏​ប្រសើរ ដែលគេ​ចាត់ចែង។ លំដាប់​អំពី​នោះ​ទៅ ព្រះ​ជិនស្រី មានយស​ច្រើន នឹង​ធ្វើ​ប្រទក្សិណ​នូវ​ពោធិ​មណ្ឌល​ដ៏​ប្រសើរ ហើយនឹង​ត្រាស់​ដឹង​ទៀប​គល់​អស្សត្ថ​ព្រឹក្ស។ ព្រះមាតា​បង្កើត​របស់​ព្រះពុទ្ធអង្គ​នេះ នឹង​មាន​ព្រះនាម​ថា​មាយា ព្រះបិតា​ព្រះនាម​ថា​សុទ្ធោទនៈ ឯបុរស​នេះ ជា​ព្រះពុទ្ធ ព្រះនាម​ថា​គោតម ព្រះ​ថេរៈ​ឈ្មោះ​កោ​លិ​តៈ ១ ឧបតិស្សៈ ១ ជា​អ្នក​មិន​មាន​អាសវៈ ប្រាសចាក​រាគៈ មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​តម្កល់​មាំ នឹង​បាន​ជា​អគ្គសាវ័ក ព្រះ​ថេរៈ​ឈ្មោះ​អានន្ទ នឹង​បាន​ជា​ឧបដ្ឋាក​បម្រើ​ព្រះ​ជិនស្រី​អង្គ​នោះ។ ព្រះ​ថេរី​ឈ្មោះ​ខេមា ១ ឧប្បល​វណ្ណា ១ ជា​អ្នក​មិន​មាន​អាសវៈ ប្រាសចាក​រាគៈ មានចិត្ត​ស្ងប់ មានចិត្ត​តម្កល់​មាំ នឹង​បាន​ជា​អគ្គសាវិកា។
ថយ | ទំព័រទី ៦៩ | បន្ទាប់