ព្រះ​សាស្តា ព្រះអង្គ​ឧត្តម​ជាង​សត្វ មិន​មាន​អ្នកណាមួយ​ប្រសើរ​លើស តែង​ដឹកនាំ​សត្វ​ដែល​ទេវតា និង​មនុស្ស​តែង​បូជា មាន​អានុភាព​ច្រើន មាន​បុញ្ញ​លក្ខណៈ​ច្រើន ទ្រង់​សម្តែង​បាដិហារិយ៍​ជា​អស្ចារ្យ ផ្សាយ​ទៅ​ក្នុង​លោក​ទាំងពីរ គឺ​លោក​នេះ និង​លោក​ដទៃ​ផង ក្នុង​ទិស​ខាងក្រោម ទិស​ខាងលើ និង​ទិស​ទទឹង​ផង។

ព្រះ​ជិនស្រី ជា​សាស្តាចារ្យ ទ្រង់​ហោះ​ទៅ​ឰដ៏​ផ្ទៃ​អាកាស ទ្រង់​និម្មិត​ភ្នំ​សិនេរុ​ជាទី​រីករាយ ឲ្យ​ជាទី​ចង្ក្រម​ក្នុង​ទីប្រជុំ​នោះ។ ទេវតា​ទាំង​មួយ​ម៉ឺន​លោកធាតុ​នោះ ក៏បាន​ក្រាប​ថ្វាយបង្គំ​ព្រះ​តថាគត ក្នុង​សំណាក់​នៃ​ព្រះ​ជិនស្រី ហើយ​ធ្វើ​ពុទ្ធបូជា។
គ្រានោះ ព្រះពុទ្ធ​មាន​ចក្ខុ​អង្គ​នោះ ទ្រង់​ឧត្តម​ជាង​នរៈ ដែល​ទេវតា​ដ៏​ប្រសើរ​អារាធនា​ហើយ ក៏​ទ្រង់​ពិចារណា​នូវ​អត្ថ ព្រះ​លោកនាយក ទ្រង់​និម្មិត​ទី​ចង្ក្រម តាក់តែងដោយ​រតនៈ​ទាំងអស់ សម្រេច​ដោយ​ល្អ​ហើយ។
ថយ | ទំព័រទី ៧ | បន្ទាប់