សុ​មន​ពុទ្ធវង្ស ទី៤


 [៥] កាល​ខាងក្រោយ អំពី​ព្រះ​មង្គល​សម្ពុទ្ធ​មក ព្រះ​លោកនាយក ព្រះនាម​សុ​មនៈ រក​បុគ្គល​ស្មើ​គ្មាន ដោយ​ធម៌​ទាំងពួង ព្រះអង្គ​ឧត្តម​ជាង​សព្វ​សត្វ។ កាលនោះ ព្រះអង្គ​ទ្រង់​ទូងស្គរ គឺ​អមតៈ ប្រកបដោយ​ស័ង្ខ គឺ​ធម៌​ជា​សាសនា​របស់​ព្រះ​ជិនស្រី មាន​អង្គ ៩ ក្នុង​មេ​ខល​បុរី។ ព្រះ​សាស្តា​អង្គ​នោះ ទ្រង់​ឈ្នះ​កិលេស ហើយ​សម្រេច​នូវ​សម្ពោធិញ្ញាណ​ដ៏​ប្រសើរ ទ្រង់​សាង​នគរ​ជា​បុរី គឺ​ព្រះ​សទ្ធម្ម​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់។ ព្រះអង្គ​ទ្រង់​សាង​ផ្លូវ​ធំ មិន​មាន​ចន្លោះ ជា​ផ្លូវ​មិន​វៀច ជា​ផ្លូវត្រង់ មាន​ទទឹង​ដ៏​ធំ​ទូលាយ គឺ​សតិ​ប្ប​ដ្ឋាន​ដ៏​ប្រសើរ​ខ្ព​ងខ្ពស់។ ព្រះអង្គ​ទ្រង់​លាត​សាមញ្ញ​ផល ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ សមាបត្តិ ៨ ក្នុង​ផ្លូវ​នោះ។ ពួក​សត្វ​ណា មិន​មាន​សេចក្តី​ប្រមាទ មិន​រឹងរូស ប្រកបដោយ​សេចក្តី​ខ្មាសបាប និង​សេចក្តី​ព្យាយាម ពួក​សត្វ​នោះៗ តែង​កាន់​យកគុណ​ដ៏​ប្រសើរ​ទាំងនេះ តាម​សប្បាយ។
ថយ | ទំព័រទី ៧៤ | បន្ទាប់