សត្វ​នេះ នឹង​អង្គុយ​ទៀប​គល់​អជ​បាល​ព្រឹក្ស ទទួល​បាយាស​ក្នុង​ទីនោះ ហើយ​ចូល​ទៅកាន់​ស្ទឹង​នេរ​ញ្ជ​រា។ ព្រះ​ជិនស្រី​អង្គ​នោះ ទ្រង់​សោយ​បាយាស ទៀប​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា​ហើយ ស្តេច​ចូល​មក​ទៀប​គល់​ពោធិព្រឹក្ស តាមផ្លូវ​ដែលគេ​ចាត់ចែង​ដ៏​ប្រសើរ។ លំដាប់​តពីនោះមក ព្រះសម្ពុទ្ធ​មានយស​ច្រើន​អង្គ​នោះ ទ្រង់​ធ្វើ​ប្រទក្សិណ​ពោធិ​មណ្ឌល​ដ៏​ប្រសើរ ហើយនឹង​ត្រាស់​ដឹង​ទៀប​គល់​អស្សត្ថ​ព្រឹក្ស។ ព្រះមាតា​បង្កើត​របស់​ព្រះសម្ពុទ្ធ​អង្គ​នេះ ព្រះនាម​មាយា ព្រះបិតា ព្រះនាម​សុទ្ធោទនៈ ឯនា​គរាជ​នេះ នឹង​បាន​ត្រាស់​ជា​ព្រះសម្ពុទ្ធ ព្រះនាម​គោតម ព្រះ​ថេរៈ​ឈ្មោះ​កោ​លិ​តៈ ១ ឧបតិស្សៈ ១ ជា​អ្នក​មិន​មាន​អាសវៈ មិន​មាន​រាគៈ មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​តម្កល់​មាំ នឹងជា​អគ្គសាវ័ក ព្រះ​ថេរៈ​ឈ្មោះ​អានន្ទ នឹងជា​ឧបដ្ឋាក​បម្រើ​ព្រះ​ជិនស្រី​អង្គ​នេះ។
ថយ | ទំព័រទី ៧៧ | បន្ទាប់